28Oct2026

កាលវិភាគកម្មវិធី●ផ្ទះក្លារ៉ា ភ្នំពេញ ●19-03-2023

Contacts

 27A rue 390 BKK3,
Phnom Penh,Cambodia

hatthavichesas@gmail.com

017 578 075

Training

អង្គការហត្ថាវេជ្ជសាស្ត្រ បណ្ដុះប​ណ្ដាលជំនាញបច្ចេ​កទេស Osteopathy ដល់​គ្រូពេទ្យនៅ​មន្ទីរពេ​ទ្យកុមា​រជាតិ ដើម្បី​ពង្រឹង​សមត្ថ​ភាពព្យា​បាល​អ្នក​ជំងឺ

(ភ្នំពេញ)៖ អង្គការហត្ថាវេជ្ជសាស្ត្រ សហការជាមួយមន្ទីរពេ​ទ្យកុមារជាតិ បានរៀបចំវ​គ្គបណ្ដុះបណ្ដាលបច្ចេ​កទេសជំ​នាញ​លំនឹងសរីរាង្គ (Osteopathy) ជាមូ​លដ្ឋា​នដល់អ្នកជំនា​ញវិជ្ជាជីវៈក្នុងមន្ទីរ​ពេទ្យកុមារជាតិ ដើម្បីបន្ថែម​ចំណេះដឹង និងជំនាញព្យាបា​លដោ​យប្រើប្រាស់ដៃ សំដៅពង្រឹង​សមត្ថ​ភាពវិជ្ជាជីវៈ និងលើកកម្ព​ស់ការថែ​ទាំអ្នកជំងឺ។


លោក​ សៀម ដានិត អ្នកសម្របសម្រួលរប​ស់អង្គការហត្ថាវេជ្ជសាស្រ្ដ បា​នមានប្រសាសន៍ថា កម្មវិធីបណ្ដុះប​ណ្ដា​ល​​នេះ​ដឹកនាំដោយស្ថាបនិក​អង្គការ​ហត្ថា​វេ​ជ្ជសាស្ត្រ គឺលោក​វេជ្ជបណ្ឌិត Patrick Jouhaud ជាសាស្រ្ដាចា​រ្យ​បណ្ដុះប​​​ណ្ដាលនៃជំនាញ​លំ​​នឹងសរីរាង្គ(Osteopathy) ជនជាតិបារាំង ដែល​មាន​​គោលបំណងផ្ដ​ល់ចំណេះដឹង និងបច្ចេកទេសថ្មីៗបន្ថែមដល់គ្រូពេ​ទ្យដែលមានជំនាញ​វិជ្ជាជីវៈស្រា​ប់ ដើម្បី​ពង្រីកសមត្ថភាពក្នុង​ការពិនិត្យ និងថែទាំអ្នកជំងឺ។


លោកបានមានប្រសាសន៍ថា៖«​គ្រូពេទ្យភាគ​ច្រើនមានជំនា​ញព្យាបាលរៀងៗ​ខ្លួនរួចហើយ ប៉ុន្តែវគ្គបណ្ដុះបណ្ដាលនេះផ្ដល់ជាមូ​លដ្ឋានថ្មីនូវចំ​ណេះ​ដឹង​ប​ន្ថែមអំ​​ពីបច្ចេ​កទេស Osteopathy ដែលផ្ដោតលើការប្រើប្រាស់ដៃ​ក្នុងការពិនិត្យ និងថែទាំអ្នកជំងឺ ដើម្បីស្វែងយល់ពីប្រភពនៃការឈឺចាប់ និង​បញ្ហារាង​កាយផ្សេងៗ»។


លោកបានបន្ថែមថា ការបណ្ដុះបណ្ដា​លនេះចាប់​ផ្ដើមតាំងពីឆ្នាំ២០២២ ដោយមាន​អ្នកជំនាញជនជាតិបារាំងធ្វើ​ជាគ្រូ​បង្គោល ហើយ​រៀបចំវ​គ្គបណ្ដុះប​ណ្ដាលចំ​នួន ៣ដងក្នុ​ងមួយឆ្នាំ។ កម្មវិធី​នេះមានគោល​បំណងជួយឱ្យអ្នកជំនាញសុ​ខាភិបាលទទួលបាន​ចំណេះដឹងបន្ថែមសម្រាប់​ការអនុវត្តវិជ្ជាជីវៈ និងការថែ​ទាំអ្នកជំងឺ។


​កន្លងមក អង្គការហត្ថាវេ​ជ្ជសាស្ត្រ​ បានសហការជាមួយ​ក្រសួងសុខាភិបាល និងមន្ទីរពេទ្យរដ្ឋមួយចំនួ​ន រួ​មទាំងម​ន្ទីរពេទ្យ​កាល់ម៉ែត្រ និងស្ថាប័នសុ​ខាភិ​បាល​​នៅតាមបណ្ដា​ខេត្ត​ដូចជា សៀមរាប និងបាត់​ដំបង ដើម្បីចែករំលែ​ក​ចំណេះដឹង និងបណ្ដុះ​បណ្ដាលបច្ចេកទេស Osteopathy ដល់អ្នកជំនា​ញ​សុខាភិបា​ល។


តាមការលើកឡើ​ងរបស់លោក​ សៀម ដានិត​ ជំនាញបច្ចេកទេ​សនេះក៏ត្រូវបានណែនាំសម្រា​ប់ការថែទាំ​ស្ត្រី​មានផ្ទៃពោះ និងស្ត្រីដែលជួបការ​លំបាកពាក់ព័​ន្ធនឹ​ងការសម្រាលកូ​នផងដែរ។ ទោះជាយ៉ាង​ណា ការអនុវត្តប​ច្ចេកទេសនីមួ​យៗត្រូវផ្អែកលើការវាយតម្លៃ​​រប​ស់អ្នកជំនាញ និងភាពសម​ស្រ​ប​តាមស្ថានភាពសុខភាពរបស់អ្នកជំងឺ។


ក្រៅពីសកម្មភាពបណ្ដុះបណ្ដាល អង្គការហត្ថាវេជ្ជសាស្ត្រក៏បា​នរៀបចំបេសកក​ម្មផ្ដល់សេវាថែទាំសុ​ខភាពដល់កុមារកំព្រា​ និងកុមារងាយរង​គ្រោះ​នៅតាមអង្គការ មណ្ឌ​លកុមា​រ និងសហគមន៍នានាក្នុង​ប្រទេសកម្ពុជា​ ដោយសហការជាមួយអង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធ។


បេសកកម្មទាំង​នេះមានការចូ​លរួមពីក្រុមវេជ្ជបណ្ឌិតមកពី​ប្រទេសបារាំង និ​ងរ៉ូម៉ានី ហើយត្រូវបាន​រៀបចំប្រមាណ ២​ទៅ ៣ដ​ងក្នុងមួយឆ្នាំ ជាទូទៅ​នៅ​អំ​​ឡុងខែមីនា ខែកក្កដា និងខែ​ធ្នូ ដើម្បីរួមចំ​ណែកលើកកម្ពស់ការថែទាំសុខភាពសម្រាប់កុមារ និ​ងក្រុមប្រជាជ​​នដែលងាយរងគ្រោះនៅកម្ពុជា៕

CHARITY

កម្ពុជានិង បារាំងសហការគ្នា សម្រាប់ការព្យាបាលនិងការបណ្តុះបណ្តាលជំនាញ Ostéopathie

ភ្នំពេញ៖ អ្នកស្ម័គ្រចិត្តមួយក្រុម នៃអង្គការ Docostéocam  នឹងមកប្រទេសកម្ពុជា នៅថ្ងៃទី១៥ ខែ វិច្ឆិកា ដល់ថ្ងៃទី
១៥ ខែ ធ្នូ ខាងមុខ ក្នុងកម្មវិធីមួយដែលនឹងដឹកនាំពួកគេ ពីរាជធានីភ្នំពេញទៅដល់ខេត្តសៀមរាប
ដោយឆ្លងកាត់ខេត្តព្រះសីហនុ​ក្នុងគោលបំណងធ្វើការរួមគ្នាជាក្រុមចម្រុះមួយ
ដែលស្របតាមគោលដៅដែលបានបញ្ជាក់ដោយអង្គការក្រៅរដ្ឋាភិបាលបារាំងដើម្បី
ចែករំលែកនិងផ្ទេរចំណេះដឹងជំនាញ ទៅឲ្យអង្គការហត្ថាវេជ្ជសាស្ត្រធ្វើការគ្រប់គ្រងទៅលើកម្មវិធី
ការព្យាបាលថែទាំ និងរៀបចំរចនាសម្ព័ន្ធបណ្តុះបណ្តាល។

សូមបញ្ជាក់ថាកាលពីខែមិថុនា ឆ្នាំ ២០២២ នៅមន្ទីរពេទ្យកាល់ម៉ែតភ្នំពេញ អ្នកអនុវត្តន៍ជាសិក្ខាកាម ចំនួន១៥នាក់
ត្រូវបានប្រគល់វិញ្ញាបនបត្រទទួលស្គាល់អំពីមូលដ្ឋានគ្រឹះនៃ Ostéopathie។
វាគឺជាផ្លែផ្កាក្នុងរយៈពេល១៥ឆ្នាំ នៃកិច្ចសហការគ្នារវាងប្រទេសកម្ពុជានិងប្រទេសបារាំង នៅលើជំនាញនេះ
ការអនុវត្តបេសសកកម្មមនុស្សធម៌ជាច្រើនលើកនៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមពីវេជ្ជបណ្ឌិត
Ostéopathes ចំនួន៣រូប នៃអង្គការ Docostéocam រហូតដល់មានការបង្កើតអង្គភាពក្នុងស្រុកមួយ គឺ
អង្គការហត្ថាវេជ្ជសាស្ត្រ (HVO) ក្នុងខែ ឧសភា ឆ្នាំ ២០២២។ ស្ថាប័ននេះ ត្រូវបានទទួលស្គាល់ជាផ្លូវការ
ដោយអាជ្ញាធរនៃព្រះរាជាណាចក្រកម្ពុជា ដែលពេលនេះអាចផ្ដល់ឱកាសឲ្យអង្គការ ហត្ថាវេជ្ជសាស្ត្រ​​
អាចមានលទ្ធភាពបន្តនិងពង្រីកសកម្មភាពបណ្តុះបណ្តាលរបស់ខ្លួនបាន។
និងអនុវត្តគម្រោងដ៏ធំមហិមាមួយ ៖ អនុញ្ញាតដល់អ្នកជំនាញសុខាភិបាល
ដែលបានប្រាស្រ័យផ្ទាល់ជាមួយប្រជាជន ដែលរងទុក្ខលំបាកនៅប្រទេសកម្ពុជា
ទទួលបានការទទួលស្គាល់អំពីការអនុវត្តលើជំនាញ Ostéopathie របស់ពួកគេ។

ក្នុងរយៈពេល១៥ឆ្នាំ អ្នកជំនាញ Ostéopathes ជនជាតិបារាំង ដែលជាសមាជិកស្ម័គ្រចិត្តនៃអង្គការ
បានមកបំពេញបេសកកម្មនៅកម្ពុជា ហើយមានកុមារច្រើនជាង ១២.០០០នាក់
ដែលទទួលបានការព្យាបាល នៅក្នុងចំណោមប្រហែលជាង៤០ស្ថាប័ន ។
កិច្ចអន្តរាគមន៍ទាំងនេះអាចអនុញ្ញាតឲ្យធ្វើរោគវិនិច្ឆ័យអំពីរោគសញ្ញាផ្សេងៗដូចជា សម្ពាធនៅក្នុងទ្រូង
ការរងទុក្ខផ្លូវចិត្ត ការសង្ស័យអំពីរោគរបេង ឬការដំណើរការមិនប្រក្រតីនៃក្រពេញតេរ៉ូអ៊ីត
ការឈឺចាប់ផ្នែកក្បាលដែលពាក់ព័ន្ធជាមួយបញ្ហាមាត់ធ្មេញ កង្វះអាហារូបត្ថម្ភ ឬអំពើហិង្សាជាដើម …។
ចន្លោះឆ្នាំ២០២២និង២០២៥ សកម្មភាពបណ្តុះបណ្តាលនឹងផ្តល់ជូន៣វគ្គថ្មីបន្ថែមទៀត ក្នុងស្ថាប័ន
សុខាភិបាលចំនួន៣ គឺមន្ទីរពេទ្យខេត្តបាត់ដំបងនិងខេត្តសៀមរាប
ព្រមទាំងមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ។
កន្លែងចុងក្រោយគេនេះនឹងផ្តល់ឱកាសដល់អ្នកជំនាញសុខាភិបាលដែលបានបណ្តុះបណ្តាលកន្លងមក
(ចន្លោះឆ្នាំ ២០១៦ និង២០២២) ដែលនឹងជាអ្នកទទួលបន្ទុកបណ្ដុះបណ្ដាល។
គោលបំណងសំខាន់គឺបង្កើតសញ្ញាបត្រសកលវិទ្យាល័យ។ លើសពីនេះក្រុមគ្រូពេទ្យនៃមជ្ឈមណ្ឌលទទួលនិងថែទាំ ហេបភីចាន់ដារា និងមណ្ឌលសុខសាន្តនិងទទួលបានអត្ថប្រយោជន៍ពី
ការបណ្តុះបណ្តាល មូលដ្ឋានគ្រឹះ នៃការសង្គ្រោះបឋមអំពីជំនាញ Ostéopathie៕