20May2024

កាលវិភាគកម្មវិធីផ្ទះក្លារ៉ា ភ្នំពេញ 19-03-2023

Contacts

 27A rue 390 BKK3,
Phnom Penh,Cambodia

hatthavichesas@gmail.com

017 578 075

Category: CHARITY

CHARITY

កម្ពុជានិង បារាំងសហការគ្នា សម្រាប់ការព្យាបាលនិងការបណ្តុះបណ្តាលជំនាញ Ostéopathie

ភ្នំពេញ៖ អ្នកស្ម័គ្រចិត្តមួយក្រុម នៃអង្គការ Docostéocam  នឹងមកប្រទេសកម្ពុជា នៅថ្ងៃទី១៥ ខែ វិច្ឆិកា ដល់ថ្ងៃទី
១៥ ខែ ធ្នូ ខាងមុខ ក្នុងកម្មវិធីមួយដែលនឹងដឹកនាំពួកគេ ពីរាជធានីភ្នំពេញទៅដល់ខេត្តសៀមរាប
ដោយឆ្លងកាត់ខេត្តព្រះសីហនុ​ក្នុងគោលបំណងធ្វើការរួមគ្នាជាក្រុមចម្រុះមួយ
ដែលស្របតាមគោលដៅដែលបានបញ្ជាក់ដោយអង្គការក្រៅរដ្ឋាភិបាលបារាំងដើម្បី
ចែករំលែកនិងផ្ទេរចំណេះដឹងជំនាញ ទៅឲ្យអង្គការហត្ថាវេជ្ជសាស្ត្រធ្វើការគ្រប់គ្រងទៅលើកម្មវិធី
ការព្យាបាលថែទាំ និងរៀបចំរចនាសម្ព័ន្ធបណ្តុះបណ្តាល។

សូមបញ្ជាក់ថាកាលពីខែមិថុនា ឆ្នាំ ២០២២ នៅមន្ទីរពេទ្យកាល់ម៉ែតភ្នំពេញ អ្នកអនុវត្តន៍ជាសិក្ខាកាម ចំនួន១៥នាក់
ត្រូវបានប្រគល់វិញ្ញាបនបត្រទទួលស្គាល់អំពីមូលដ្ឋានគ្រឹះនៃ Ostéopathie។
វាគឺជាផ្លែផ្កាក្នុងរយៈពេល១៥ឆ្នាំ នៃកិច្ចសហការគ្នារវាងប្រទេសកម្ពុជានិងប្រទេសបារាំង នៅលើជំនាញនេះ
ការអនុវត្តបេសសកកម្មមនុស្សធម៌ជាច្រើនលើកនៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមពីវេជ្ជបណ្ឌិត
Ostéopathes ចំនួន៣រូប នៃអង្គការ Docostéocam រហូតដល់មានការបង្កើតអង្គភាពក្នុងស្រុកមួយ គឺ
អង្គការហត្ថាវេជ្ជសាស្ត្រ (HVO) ក្នុងខែ ឧសភា ឆ្នាំ ២០២២។ ស្ថាប័ននេះ ត្រូវបានទទួលស្គាល់ជាផ្លូវការ
ដោយអាជ្ញាធរនៃព្រះរាជាណាចក្រកម្ពុជា ដែលពេលនេះអាចផ្ដល់ឱកាសឲ្យអង្គការ ហត្ថាវេជ្ជសាស្ត្រ​​
អាចមានលទ្ធភាពបន្តនិងពង្រីកសកម្មភាពបណ្តុះបណ្តាលរបស់ខ្លួនបាន។
និងអនុវត្តគម្រោងដ៏ធំមហិមាមួយ ៖ អនុញ្ញាតដល់អ្នកជំនាញសុខាភិបាល
ដែលបានប្រាស្រ័យផ្ទាល់ជាមួយប្រជាជន ដែលរងទុក្ខលំបាកនៅប្រទេសកម្ពុជា
ទទួលបានការទទួលស្គាល់អំពីការអនុវត្តលើជំនាញ Ostéopathie របស់ពួកគេ។

ក្នុងរយៈពេល១៥ឆ្នាំ អ្នកជំនាញ Ostéopathes ជនជាតិបារាំង ដែលជាសមាជិកស្ម័គ្រចិត្តនៃអង្គការ
បានមកបំពេញបេសកកម្មនៅកម្ពុជា ហើយមានកុមារច្រើនជាង ១២.០០០នាក់
ដែលទទួលបានការព្យាបាល នៅក្នុងចំណោមប្រហែលជាង៤០ស្ថាប័ន ។
កិច្ចអន្តរាគមន៍ទាំងនេះអាចអនុញ្ញាតឲ្យធ្វើរោគវិនិច្ឆ័យអំពីរោគសញ្ញាផ្សេងៗដូចជា សម្ពាធនៅក្នុងទ្រូង
ការរងទុក្ខផ្លូវចិត្ត ការសង្ស័យអំពីរោគរបេង ឬការដំណើរការមិនប្រក្រតីនៃក្រពេញតេរ៉ូអ៊ីត
ការឈឺចាប់ផ្នែកក្បាលដែលពាក់ព័ន្ធជាមួយបញ្ហាមាត់ធ្មេញ កង្វះអាហារូបត្ថម្ភ ឬអំពើហិង្សាជាដើម …។
ចន្លោះឆ្នាំ២០២២និង២០២៥ សកម្មភាពបណ្តុះបណ្តាលនឹងផ្តល់ជូន៣វគ្គថ្មីបន្ថែមទៀត ក្នុងស្ថាប័ន
សុខាភិបាលចំនួន៣ គឺមន្ទីរពេទ្យខេត្តបាត់ដំបងនិងខេត្តសៀមរាប
ព្រមទាំងមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ។
កន្លែងចុងក្រោយគេនេះនឹងផ្តល់ឱកាសដល់អ្នកជំនាញសុខាភិបាលដែលបានបណ្តុះបណ្តាលកន្លងមក
(ចន្លោះឆ្នាំ ២០១៦ និង២០២២) ដែលនឹងជាអ្នកទទួលបន្ទុកបណ្ដុះបណ្ដាល។
គោលបំណងសំខាន់គឺបង្កើតសញ្ញាបត្រសកលវិទ្យាល័យ។ លើសពីនេះក្រុមគ្រូពេទ្យនៃមជ្ឈមណ្ឌលទទួលនិងថែទាំ ហេបភីចាន់ដារា និងមណ្ឌលសុខសាន្តនិងទទួលបានអត្ថប្រយោជន៍ពី
ការបណ្តុះបណ្តាល មូលដ្ឋានគ្រឹះ នៃការសង្គ្រោះបឋមអំពីជំនាញ Ostéopathie៕