



AN EVER-CHANGING OSTEOPATHIC PROJECT




3000 + treatments
each year
ជំនួយថ្ងៃនេះ ជួយថ្ងៃស្អែក
ហត្ថាវេជ្ជសាស្ត្រគឺជាអង្គការដែលកំពុងប្រតិបត្តិការនៅកម្ពុជា។ គោលបំណងរបស់វាគឺដើម្បីផ្តល់ការថែទាំលំនឹងសរីរាង្គជូនដល់កុមារកំព្រា និងប្រជាជនដែលជួបការលំបាក និងលើកកម្ពស់ចំណេះជំនាញនេះទៅដល់អ្នកជំនាញវិជ្ជាជីវៈសុខាភិបាលកម្ពុជា។
បេសកម្មរបស់យើង
គោលដៅរបស់យើង
Listen, Act, Learn. Repeat
ចូលរួមសហការជាមួយអ្នកពាក់ព័ន្ធនានា ផ្ដល់ការថែទាំផ្នែកលំនឹងសរីរាង្គដល់កុមារនៅតាមមជ្ឈមណ្ឌលកុមារកំព្រា (ទាំងនៅក្រៅនិងនៅក្នុងមជ្ឈមណ្ឌល) និងដល់កុមារដែលមានបញ្ហាលំនឹងសរីរាង្គធ្ងន់ធ្ងរ ព្រមទាំងមនុស្សពេញវ័យដែលធ្វើការនៅមជ្ឈមណ្ឌលទាំងនោះ និង ចូលរួមផ្សព្វផ្សាយ និងផ្ទេរចំណេះដឹងផ្នែកជំនាញព្យាបាលលំនឹងសរីរាង្គ ដោយសហការភាពជាដៃគូជាមួយសមាគមបារាំង។
ចក្ខុវិស័យ ឬគោលដៅ
មានគោលដៅផ្សព្វផ្សាយតាមរយៈផ្ដល់វគ្គសិក្សាទាំងនេះដល់អ្នកវិជ្ជាជីវៈផ្នែកសុខាភិបាលនៅកម្ពុជា ដើម្បីឲ្យពួកគេ អាចក្លាយជាអ្នកជួយ និងអ្នកបណ្ដុះបណ្ដាលដែលមានជំនាញវិជ្ជាជីវៈ។ អង្គការនឹងសហការជាមួយអ្នកពាក់ព័ន្ធនានា បង្កើតឲ្យមានបែបបទ និងនីតិវិធីនៃបង្រៀនផ្នែកលំនឹងសរីរាង្គ និងផ្ដល់ការលើកសរសើរតាមរយះ ការផ្ដល់វិញ្ញាបនបត្រជូនគាត់ ។